បើមានបញ្ហាជាមួយនឹងក្តារចុចខ្មែរជំនាន់ទីមួយ ចឹងឡើងទៅជំនាន់ថ្មីទៅលែងជាអ្វីហើយ
បន្ទាប់ពីក្រុម 4khmeriPhone បានបញ្ចេញក្តារចុចខ្មែរជំនាន់ទីមួយសម្រាប់ប្រើនៅលើ iOS 8 ឃើញមានបញ្ហាកំហុសខ្លះៗធ្វើឲ្យប្រិយមិត្តមួយចំនួនរអ៊ូរទាំ ឥឡូវក្តារចុចខ្មែរបានចេញកំណែថ្មីជំនាន់ទីពីរ ដែលកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមិនមានបញ្ហាដូចជំនាន់មុនទៀតទេ។យោងតាមប្រធានក្រុម 4khmeriPhone
បានឲ្យដឹងថា Apple បានបញ្ចេញក្តារចុចខ្មែរកំណែប្រែថ្មីដាក់លើ App Store។ ក្នុងជំនាន់ថ្មី Versions 1.0.1 នេះ លោកនៅតែបន្តដាក់បញ្ចូលវចនានុក្រមណែនាំពាក្យ តែបើសិនជាមានការយឺតនៃការប្រើប្រាស់ទៀត លោកនឹងសម្រេចចិត្តដកចេញតែម្តងសម្រាប់កំណែថ្មី។
របៀបតំឡើង ដោយមិនចាំបាច់ប្រើ “Allow Full Access” ៖
១. បើប្រិយមិត្តបានប្រើ iKeyKhmer ហើយមិនបាច់ Uninstall អាចចូលទៅកាន់ AppStore បន្ទាប់មកជ្រើសយកពាក្យ Update ដោយឡែក បើមិនទាន់ប្រើចូលទៅ AppStore → Free → install
២. ចូលទៅកាន់ Settings -> General -> Keyboard -> Keyboards -> Add New Keyboard…
៣. ជ្រើសយក iKeyKhmer -> បើក iKeyKhmer 4Row និង iKeyKhmer 5Row
សម្រាប់ iKeykhmer ទើបតែដាក់ឲ្យ Update នៅលើ Store Cambodia ចំណែក Store ផ្សេងៗសូមរង់ចាំបន្តិចនឹងអាច Update បានគ្រប់ Store៕
ប្រភព៖ www.soklyphone.com
0 comments: