អំពីខ្ញុំ

សូមអគុណសម្រាប់ការមកទស្សនារបស់លោកអ្នក!!!


ខ្ញុំបាទទើបតែរៀនបង្កើតប្លកនេះដែរ  ប៉ុន្មានឆ្នាំមុនខ្ញុំក៏ធ្លាប់បានបង្កើតប្លក់នេះរួចមកហើយ ។ប៉ុន្តែដោយសាររវល់នឹងការសិក្សា ធ្វើឲ្យខ្ញុំសម្រេចចិត្តបោះបង់វាចោលមួយរយៈពេលនេះខ្ញុំបានខិតខំធ្វើវាសាជាថ្មី ហើយឥឡូវក៏ធ្វើរួចរាល់មួយចំនួនខ្លះ ហើយសង្ឃឹមថានឹងគ្រាន់បើជាងមុនទៅចុះ។

  • ខ្ញុំមិនមែនជាអ្នកជំនាញអាយធីដ៏ខ្លាំនោះទេ ខ្ញុំជាសិស្សរៀននៅឯណា? មកពីណា?

សូមជំរាប! ខ្ញុំបាទជាសិស្សរៀននៅ សកលវិទ្យាល័យភូមិន្នភ្នំពេញ សូមកុំស្មានថាខ្ញុំជាអ្នករៀនអាយធីនិឹងចេះច្រើន តាមពិតទៅរៀនពំុសូវចេះទេ ដោយហេតុតែស្រលាញ់ចូលចិត្ត ទើបចេះតែជំរុញទឹកចិត្តខ្ញុំឲ្យ ខិតខំស្រាវជ្រាវ ខិតខំអនុវត្តន៍។ ខ្ញុំបាទឈ្មោះ ពិចិត្រ សព្វថ្ងៃជានិស្សិតកំពុងបន្តរការសិក្សាថ្នាក់បិញ្ញាប័ត្រជំនាញ វិទ្យាសាស្រ្តកុំព្យូទ័រ ។​ រៀនកុំព្យូទ័រដំបូង ២០១០ កាលនោះចេះតិចៗ ក៏នឹកស្រមៃថាទៅចង់រៀនអាយធី មិនចង់និយាយអោយខ្មាស់គេទេ ដល់ពេលរៀនខាង ប្រូក្រាម អត់ចេះ ទៅចេះខាងជុសជុលទៅវិញ។


  •  "inote4us"  ហេតុអ្វីក៏ខ្ញុំដាក់ឈ្មោះនេះ?

ខ្ញុំគ្រាន់តែចង់យកពត៌មានពីនេះពីនោះមកចែកមិត្តទាំងអស់គ្នា គ្រាន់ជាចំណេះដឹងប៉ុណ្ណឹង...

ខ្ញុំជាម្ចាស់ប្លកសូមមេត្តាអនុគ្រោះពីសំណាក់ម្ចាស់គេហទំព័រ ឫ ប្លក់ទាំងឡាយដែលខ្ញុំបានចម្លងអត្តបទមកដាក់នៅទីនេះ ខ្ញុំគ្មានគោលបំណងរំលោភកម្មសិទ្ធបញ្ញា
របស់រាមច្បងអ្វីឡើយ ប្រសិនបើអត្ថបទទាំងនោះមិនអាចឲ្យមានការចម្លង បាន សូមមេត្តាដោយសេចក្តីអនុគ្រោះផ្តល់ជាមតិយោបល់មកខ្ញុំ ខ្ញុំនឹងលុបវាចេញវិញភ្លាម។



ទីនេះមិនមែនជារបស់អ្នកណាឡើយ គឺកន្លែង ចែករំលែក និង រក្សានូវកំណត់ហេតុរបស់ខ្ញុំផ្ទាល់! 

2 comments:

  1. Good Bro អត្ថបទផ្សេងៗដែលអ្នកយកមក P​​ost បន្តគ្រាន់តែដាក់ប្រភពអោយបានត្រឹមត្រូវទៅ អត់មានអ្នកណាគេថាអីទេ ព្រោះវាជាការចែករំលែក..... ពីខ្ញុំ Admin BOXITKH.COM

    ReplyDelete