វិធីធ្វើអោយ iPhone ជាប់កូដ ដើរលើ iOS 8 អាចឆែកទឹកប្រាក់តាម USSD បាន

Fix-USSD-on-iOS-8
លោកអ្នក ដែលប្រើ iPhone ជាប់កូដ និងប្រើទ្រនាប់សីុម ហើយដំឡើងទៅកាន់ iOS 8 ប្រាកដ ជាជួបបញ្ហា មិនអាច ឆែកទឹកប្រាក់ តាមការវាយកូដ USSD ដែលផ្តើម ដោយ * ឬ # បាននោះទេ។ ដើម្បីដោះស្រាយបញ្ហានេះ សូមអនុវត្តតាមជំហាន ខាងក្រោម។

តំរូវការជាមូលដ្ឋាន:
- iPhone ដែលដើរលើ iOS 8 ឬខ្ពស់ជាងនេះ ហើយ Jailbreak រួចហើយ
Credit: អរគុណ ម្ចាស់ប្រភព លោក អ៊ូ បវរ (ហាងទូរស័ព្ទ បវរ ខេត្ត សៀមរាប) ដែលបាន បង្កើតកញ្ចប់នេះ
វីដេអូពីរបៀបអនុវត្ត:

វិធីអនុវត្តន៍:

1. បើកកម្មវិធី Cydia រួចចុចលើ មឺុនុយ Sources ដែលនៅខាងក្រោម
2. ចុចប៊ូតុង Edit-> Add រួចវាយអសយដ្ឋានប្រភព: http://bovor.net/ios ហើយចុច Add Source
3. រង់ចាំ វាបន្ថែមប្រភព រហូតដល់ចប់ ហើយចុចយក Return to Cydia
4. នៅក្នុងផ្ទាំង Sources នេះ ដដែល សូមចុចលើ ប្រភពមួយ ដែលមាន ឈ្មោះថា Bovor.net/ios -> All Packages
5. រំកិលអេក្រង់ចុះក្រោម ហើយចុចលើ កញ្ចប់មួយ ដែលមានឈ្មោះថា “Fix USSD iOS 8.x (ទ្រនាប់សីុម)”
6. ចុច Install-> Confirm
7. រួចចុច Reboot Device ជាការស្រេច
8. ចូលទៅ កម្មវិធី Phone ហើយតេស្តប្រើ USSD កូដ ដើម្បីបញ្ជាក់ថា USSD កូដ ពិតជាដំណើរការ។
ប្រភព៖ www.ioskhmer.com

0 comments: