តោះផ្លាស់​ប្តូរ​ Style Wifi របស់​អ្នក​អោយ​ទៅ​ជា​ 4G គួរ​អោយ​ចាប់​អារម្មណ៍​ទាំង​អស់​គ្នា



សួស្តីប្រិយមិត្តរបស់ខេមបូរទាំងអស់ថ្ងៃនេះខេមបូសូមបង្ហាញពីរបៀបនៃការ​ផ្លាស់ ​ប្តូរ Style Wifi Logo របស់​ប្រិយ​មិត្ត​អោយ​ទៅ​ជា​ 4G ​និង​ស្រស់​ស្អាត​ទៀត​ផង​ដែល​មើល​ទៅ​គួរ​អោយ​ទាក់​ទាញ​និង​
ធ្វើ​អោយ​ ទូរស័ព្ទ​របស់​ប្រិយ​មិត្ត​ស្រស់​ស្អាត​មួយ​កំរិត​ថែម​ទៀត។ ​​របៀប​នៃ​ការ​ ផ្លាស់​ប្តូរ​នេះ​គឺ​ងាយ​ស្រួល​ដូច​ដែល​ប្រិយមិត្ត​ធ្លាប់​បាន​ផ្លាស់​ប្តូរ ​ Theme ចឹង​គ្រាន់​តែ​ត្រូវ​ការ​តម្លើង​ Winterboard អោយ​ហើយ​ប៉ុណ្ណោះ។ ​ហើយ Style 4G នេះ​ជា​លក្ខណៈ​អក្សរ​ក្បាច់​ដែល​មើល​ទៅ​គួរ​អោយ​ទាក់​ទាញ​និង​កាន់​តែ​ ច្បាស់​ថែម​ទៀត​ ប្រិយមិត្ត​អាច​ធ្វើ​ការ​សាក​ល្បង​បាន​ទំហំ​របស់​វា​មិន​ ដល់​ 1MB ផង​នោះ។ របៀប​នៃ​ការ​តម្លើង​សូម​ធ្វើ​តាម​លំនាំ​ខាង​ក្រោម :
តម្រូវការ
  • iDevices ដែលដំណើរការគ្រប់ប្រព័ន្ធប្រតិបត្តិការណ៍ ចាប់ពី iOS 7, iOS 8 ឡើងទៅ
  • មានការ jailbreak ត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើប្រាស់ :
  • ចូលទៅក្នុង Cydia រួចធ្វើការ Add Source http://cydia.myrepospace.com/cybersofts
  • ប្រសិនបើប្រិយមិត្តមាន Source រួចរាល់ហើយសូមធ្វើការ Refresh Source ជាមុនសិន
  • បន្ទាប់ពី Add Source រឺ Refresh Source រួចរាល់ហើយសូមធ្វើការស្វែងរក Wifi to 4G Style និង​ធ្វើ​ការ​តម្លើង​វា
  • បន្ទាប់ពីតម្លើងរួចរាល់សូមចូលទៅកាន់ Winterboard ហើយធ្វើការជ្រើសរើស Wifi to 4G ហើយ​ធ្វើ​ការ​ Respring ជា​ការ​ស្រេច​។ ប្រិយមិត្ត​នឹង​ទទួល​បាន​ Logo Wifi ទៅ​ជា 4G យ៉ាង​ស្រស់​ស្អាត​និង​ទាក់​ទាញ ។
សូមអរគុណ ខេមបូនិងខិតខំស្វែងរក Tweak ដែលមានប្រយោជន៍​ជា​ច្រើន​ដើម្បី​ចែក​ជូន​ប្រិយមិត្ត​ជា​បន្ត​បន្ទាប់​ទៀត។ 

ប្រភព៖​ www.cambo-report.com



0 comments: