TaiG Team ប្រកាសបើកកិច្្ចប្រជុំនៅសប្តាហ៍ក្រោយ, តើគេចង់ធ្វើអី?



ក្រុម Jailbreak iOS 8 TaiG Team របស់ប្រទេសចិន បានប្រកាសថាពួកគេ នឹងបើកកិច្ចប្រជុំកំពូលទាក់ទងទៅនឹងសន្តិចសុខប្រព័ន្ធអុីនធឺណែតនៅលើស្មាតហ្វូន (Mobile Security Summit) ដែលវានឹងប្រព្រឹត្តិទៅនៅថ្ងៃទី 27 ខែមិនា ឆ្នាំ 2015 ក្នុងទីក្រុងប៉េកាំង
ប្រទេសចិនផ្ទាល់តែម្តង។ នាថ្ងៃនោះដែរ សមាជិកជាច្រើនរូបរបស់ពួកគេរួមមាន Comex, Chronic, Pimskeks, P0sixninja, XN, Ray Xie, Roy Li និងសមាជិកក្រុមដទៃទៀត។ ពួកគេទាំងអស់នោះ នឹងធ្វើបទបង្ហាញផ្ទាល់ដែលផ្តោតសំខាន់ទៅលើការបង្កើតកម្មវិធី Jailbreak និងមូលហេតុដែលអ្នកគួរតែមានវា។ យ៉ាងណាមុិញថ្ងៃនោះ ក៏មានក្រុមភ្នាក់ងារ Hacker បរទេសទៅចូលរួមដែរ។ ចឹងចាំមើលៗ ថាតើថ្ងៃហ្នឹងគេដោះដូរបទពិសោធគ្នា ដើម្បីបង្កើតបានកម្មវិធី Jailbreak iOS 8.2 បានដែរឫក៏យ៉ាងណា?

ប្រភព ៖ www.khmerdeng.com

0 comments: