គន្លឹះ​ងាយៗ​ក្នុង​ការ​ប្រើ​ Facebook Chat ដោយ​មិន​ចាំ​បាច់​ប្រើ​កម្មវិធី​ Messenger នៅ​ក្នុង iOS

Facebook គឺជាបណ្តាញសង្គមយក្សមួយ ដែលមានមនុស្សប្រើប្រាស់រាប់កោដ្ឋ​អ្នក​ជុំវិញ​ពិភព​លោក។​ Facebook បាន​ផ្តល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់​ ដូច​ជា​ការ​ផ្តល់​ទំនាក់​ទំនង​បាន​ជិត​ស្និទ្ធ​ និង​ឆាប់​រហ័ស​ ការ​ផ្ញើ​ឯកសារ​ ការ​ជជេក​កម្សាន្ត​ ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ និង​ការ​កម្សាន្ត​មួយ​ចំនួន​ទៀត​ជា​ដើម។
ការប្រើប្រាស់ Facebook មានភាពទូលំទូលាយ និងមានលក្ខណៈជាសកល។​ បច្ចុប្បន្ន​នេះ​ Facebook តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ទាំង​អស់​ ប្រើប្រាស់​កម្មវិធី​ Messenger​ ដែល​មាន​មុខ​ងារ​ក្នុង​ការ​ Chat​ និង​ Call តែ​ប៉ុណ្ណោះ​ ដែល​វា​ ដាច់​ដោយ​ឡែក​ពី​កម្មវិធី​ Facebook ជំនាន់​មុន​ដែល​អាច​ប្រើប្រាស់​បាន​ទូលំ​ទូលាយ​ និង​គ្រប់​យ៉ាង​រួម​បញ្ចូល​តែ​មួយ។​ ដូច​នេះ​ អ្នក​ប្រើប្រាស់​ចាំ​បាច់​មាន​កម្មវិធី​ពីរ​ក្នុង​ស្មាតហ្វូន ឬ​ថេប្លេត​របស់​គេ​ ក្នុង​ការ​ប្រើ ​Facebook ឲ្យ​បាន​ពេញ​លេញ។​ បើ​តាម​សម្តី​របស់​លោក​ Mark Zuckerberg បាន​បញ្ជាក់​ថា​ ការ​ញែក​ចេញ​ដាច់​ជា​ពីរ​ រវាង​កម្មវិធី​ Facebook និង Messenger មាន​សារៈ​សំខាន់​ និង​ផ្តល់​នូវ​គុណ​ប្រយោជន៍​បាន​ច្រើន​ជាងមុន ​ដែល​វា​អនុញ្ញាត​ ឲ្យ​អ្នក​ប្រើប្រាស់​ ទទួល​បាន​នូវ​មុខងារ​ និង​លក្ខណៈ​ពិសេស​ ថ្មី​សម្បូរ​បែប​ និង​មាន​ការ​បែង​ចែក​ច្បាស់​រវាង​ការ​ Chat​ និង​ការ​លេង​ធម្មតា​តាម​រយៈ​ Comment ជា​ដើម។​ ម៉្យាង​កម្មវិធី​ទាំង​ពីរ​នេះ​ដំណើរ​ការ​បាន​លឿន​ជាង​មុន​ និង​មាន​ប្រសិទ្ធភាព។
ថ្វីបើ CEO របស់ Facebook, លោក Mark Zuckerberg បានលើកឡើងយ៉ាង​ដូច្នេះ​មែន​ ប៉ុន្តែ​ក៏​នៅ​តែ​មាន​អ្នក​
ប្រើប្រាស់​មួយ​ចំនួន​ធំ​ សម្តែង​ការ​មិន​ពេញ​ចិត្ត​ តាំង​ពី​មាន​វត្តមាន​ កម្មវិធី ​Messenger ជំនាន់​ក្រោយ​នេះ ​ព្រោះវា​តម្រូវ​ឲ្យ​ពួក​គេ​ Switch ​ទៅ​មក​ នៅ​ពេល​គេ​ចង់​លេង​ Chat បណ្តើរ និង Comment បណ្តើរ។ ចុះ​ប្រិយមិត្ត​ខេមបូ​វិញ​ មាន​ការ​ធុញ​ទ្រាន់​ក្នុង​ការ​ប្រើប្រាស់​ Messenger និង​ការ​ Switch ទៅ​មក​នេះ​ដែរ​ឬ​ទេ? ក្នុង​ថ្ងៃ​នេះ​ដែរ​ ក្រុម​ការងារ​យើង​ខ្ញុំ ​នឹង​លើក​យក​ Tweak មួយ​សម្រាប់ iOS ក្នុង​ការ​បញ្ឈប់​ការ​ Switch របស់ Messenger ដែល​លោក​អ្នក​អាច​ប្រើប្រាស់​ កម្មវិធី​ Facebook តែ​មួយ​ក្នុង​ការ​ Chat ផងដែរ។
តម្រូវការ
  • iPhone និង iPad ដំណើរការដោយប្រព័ន្ធ​ប្រតិបត្តិការណ៍ iOS 7 និង iOS 8 ដែល​បាន Jailbreak រួច
វិធីសាស្ត្រ
  • ជាដំបូងអ្នកត្រូវ លុបកម្មវិធី Messenger ចោលពីក្នុង iPhone និង iPad របស់​អ្នក​ជា​មុន​សិន
  • បន្ទាប់មកទៀតចូលទៅក្នុង Cydia => រួចធ្វើការ Search ជា​មួយ​នឹង Keyword “FbNoNeedMessenger”
  • ធ្វើការតម្លើង FbNoNeedMessenger ទៅក្នុង Cydia របស់អ្នក
  • ធ្វើការ Restart Springboard ជាការស្រេច។
បញ្ជាក់
  • បើសិនជាអ្នកមិនអាចស្វែងរកឃើញ FbNoNeedMessenger នៅក្នុង Cydia របស់​អ្នក​ទេ ​សូម​ធ្វើ​ការ​ Refresh cydia និង​ស្វែង​រក​ម្តង​ទៀត។
ខេមបូរីផត សង្ឃឹមថាប្រិយមិត្តទាំងអស់គ្នា ប្រាកដជាអាចតម្លើង​ Tweak មួយ​នេះ​បាន​ ហើយ​ក៏​សូម​ចូល​រួម​អប​អរ​សាទរ​ផង​ដែរ​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ Switch ទៅ​មក​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយ​នេះ ។​ ចំពោះ​ Android, យើង​នឹង​ស្វែង​រក​វិធី​សាស្ត្រ ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដូច​គ្នា​នេះ​ និង​លើក​មក​បង្ហាញ​ជូន​នៅ​ពេល​ក្រោយ។ 

ប្រភព៖ Cambo-report

0 comments: