ធ្វើ​​យ៉ាង​​ម៉េច​​ទៅ​​នៅ​​ពេល​​ដែល​​យើង​​ភ្លេច​​ Log out គណនី Facebook លើ​​ទូរស័ព្ទ​​មិត្តភក្កិ​​អ្នក?

ជាការពិតណាស់គណនី Facebook គឺជារបស់ឯកជនមួយ ដែលទាមទារអោយយើង​មាន​ភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ក្នុង​ការ​ការពារ​មិន​គួរ​អោយ​អ្នក​ដទៃ​ប៉ះ​ពាល់​នោះ​ទេ​ លើក​លែង​តែ​អ្នក​នោះជា​មនុស្ស​សំខាន់​បំផុត​សម្រាប់​អ្នក។​ ប្រសិន​បើ​ជា​អ្នក​បាន​ខ្ចី​ទូរស័ព្ទ​ រឺ​កុំព្យូទ័រ​មិត្តភក្កិ​របស់​អ្នក​ដើម្បី​ប្រើប្រាស់​គណនី​ Facebook ហើយ​អ្នក​ស្រាប់​តែ​ភ្លេច​ចាក​ចេញ​ (Log out) តើ​អ្នក​នឹង​ដោះ​ស្រាយ​ដោយ​វិធី​ណា​ទៅ? ​មនុស្ស​មួយ​ចំនួន​បង្ខំ​ចិត្ត​ផ្លាស់​ប្តូរ​លេខ​សំងាត់​ ហើយ​មួយ​ចំនួន​ទៀត​មិន​ដឹង​ថា​ដោះ​ស្រាយ​ដោយ​វិធី​ណា​ទេ​ ហើយ​ថ្ងៃ​នេះ​យើង​នឹង​ប្រាប់​ពី​វិធី​ដ៏​ងាយ​ស្រួល​មួយ​ដល់​អ្នក​ទាំង​អស់​ គ្នា។
ជាជំហ៊ានដំបូង យើងត្រូវការទូរស័ព្ទ រឺកុំព្យូទ័រសិន ដើម្បីបើកគណនី​ Facebook របស់​យើង​ រួច​សឹម​បញ្ជា​បិទ​តាម​រយៈ​អ៊ីនធឺណែត​តែ​ម្តង។

  • បើកគណនី Facebook អ្នកហើយចូលទៅកន្លែង​ Account Setting សម្រាប់​ទូរស័ព្ទ​ រឺ​ថេប្លេត​ ហើយ​ចំពោះ​កុំព្យូទ័រ​វិញ​ចុច​ចូល​ Setting
  • ចុចលើពាក្យ Security > Active Session រឺ Where You’re logged in សម្រាប់​កុំព្យូទ័រ > នោះ​អ្នក​នឹង​ឃើញ​ព៌តមាន​ទាក់​ទង​នឹង​ឧបករណ៍​នានា​ដែល​បាន​បើក​គណនី​អ្នក។​ អ្នក​ក៏​ឃើញ​មាន​ពី​ពេល​វេលា​ និង​លេខ​ IP Address ផង​ដែរ។
  • ប្រសិនបើអ្នកចង់បញ្ឈប់មិនអោយទូរស័ព្ទ រឺកុំព្យទ័រទាំងនោះ​ប្រើ​គណនី Facebook អ្នក​បាន​ទៀត​អ្នក​គ្រាន់​តែ​ចុច​ខ្វែង​ លុប​វា​ចេញ​ទៅ​ជា​ការ​ស្រេច
  • បន្ទាប់អ្នកអ្នកចុចខ្វែងហើយ ទូរស័ព្ទ រឺកុំព្យូទ័រទាំងនោះ​នឹង​មិន​អាច​ប្រើ​គណនី​ Facebook អ្នក​ទៀត​នោះ​ទេ។
វិធីនេះមានភាពងាយស្រួល ហើយក៏រហ័សដែរ ដូច្នេះហើយអ្នកមិនចាំបាច់​ភ័យ​ព្រួយ​ថា​អ្នក​ដទៃ​អាច​ប្រើប្រាស់​គណនី​ Facebook អ្នក​ទៀត​នោះ​ទេ​ ព្រោះអី​យើង​អាច​គ្រប់​គ្រង​ឧបករណ៍​ដែល​អាច​ប្រើ​គណនី​យើង​បាន​ដោយ​ងាយ​ ស្រួល​ស្រួល​បំផុត។​ អ្នក​ទាំងអស់​គ្នា​ក៏​គួរ​តែ​ឧស្សាហ៍​ឆែក​មើល​ផង​ដែរ​ថា​មាន​នរណា​ខ្លះ​ប្រើ ​គណនី​យើង​ ព្រោះ​ជួន​កាល​មាន​អ្នក​លួច​ Hack គណនី រឺ​លួច​ប្រើ​គណនី​របស់​យើង​ដែល​យើង​មិន​អាច​ដឹង​ខ្លួន​បាន។ 
ប្រភព៖ Cambo-report

0 comments: