នេះគឺជានាឡិកាឆ្លាតដំបូងគេបង្អស់របស់ Microsoft ហើយក៏មានលក្ខណៈពិសេសច្រើនផងដែរ
អ្វីៗគឺដូចការរំពឹងទុកមែន ពោលក្រុមហ៊ុន
Microsoft ពិតជាប្រឡូកចូលក្នុងការបង្កើតនាឡិកាឆ្លាតផងដែរ
ដើម្បីធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុនអេឡិចត្រូនិចនានា។
នាឡិកាដៃវៃឆ្លាតរបស់ Microsoft
នេះទើបតែបានធ្វើការដាក់បង្ហាញជាសាធារណៈនៅប៉ុន្មានម៉ោងមុននោះ
ទេ ដោយវាបានបង្កើតឡើងដោយយកចិត្តទុកដាក់
មានមុខងារច្រើនទាំងផ្នែកសុខភាព មុខងារទូទៅ
ហើយវាថែមទាំងអាចប្រើប្រាស់បានជាមួយឧបករណ៍ជាច្រើនទៀតផងដែរ
មិនត្រឹមតែទូរស័ព្ទ Windows phone នោះទេ។
មុខងារចំបងរបស់នាឡិកាឆ្លាតនេះគឺផ្តោតទៅលើមុខងារ
សុខភាព ដែលវាប្រៀបបានជាជំនួយការដ៏ពិសេសតាមដានយើងបានរយៈពេល
24ម៉ោងក្នុងមួយថ្ងៃតែម្តង។
នាឡិកាវៃឆ្លាតនេះអាចរាយការណ៍អោយយើងបានដឹងនូវចង្វាក់
បេះដូង រាប់ជំហ៊ានដែលយើងបានដើរ រឺក៏រត់ រាប់នូវទំហំកាឡូរីដែលបានដុតបំផ្លាញ និងភាពស្កប់ស្កល់កំឡុងពេលដេកជាដើម។ លើសពីនេះទៅទៀត មុខងារសុខភាពនៅលើនាឡិកានេះអាចជួយជម្រុញអោយការហាត់ប្រាណយើងទៅ ដល់គោលដៅមួយតាមការកំណត់ផងដែរ តាមរយៈការបង្ហាញនូវសារ ក៏ដូចជាសម្លេង។ ការបង្កើតនាឡិកាវៃឆ្លាតរបស់ Microsoft នេះគឺជាការចូលប្រកួតប្រជែងជាមួយនាឡិកា ក៏ដូចជាខ្សែដៃសុខភាព Galaxy Gear Fit, Fitbit, Sony, Huawei, Lenovo, Asus ជាដើម។

អេក្រង់រាងចតុកោណកែងដែលមានបណ្តោយវែងនេះ
គឺបញ្ជាដោយប៉ះអេក្រង់ និងមានផ្ទៃរចនាបថសាមញ្ញដូចទៅនឹង Windows
Phone មានភាពងាយស្រួលក្នុងការប្រើប្រាស់ទូទៅ
ហើយរយៈពេលនៃការប្រើប្រាស់វាក៏បានយូរផងដែរ។
ហើយប្រសិនបើយើងប្រើនាឡិកាឆ្លាតនេះភ្ជាប់ជាមួយនឹងទូរស័ព្ទដែល
ដំណើរការដោយ Windows Phone 8.1 នោះ
យើងនឹងអាចបញ្ជាមុខងារជំនួយសម្លេង Cortana
អោយធ្វើអ្វីផ្សេងៗទៀតបានដោយផ្ទាល់លើនាឡិកាដៃ ដូចជាសួររកផែនទី
ឆ្លើយតបសារ បើកអ៊ីម៉ែល និងសួរសំណួរផ្សេងៗជាដើម។
នាពេលបច្ចុបន្ននេះ
នាឡិកាដ៏ពិសេសដែលអាចប្រើបានជាមួយឧបករណ៍ជាច្រើនប្រភេទនេះ
កំពុងដាក់លក់លើទីផ្សារ Microsoft ហើយជាមួយតម្លៃ 199$
ដែលនេះគឺជាតម្លៃល្អមួយបើប្រៀបធៀបទៅនឹងនាឡិកាឆ្លាតដទៃទៀត។
ប្រភព៖ Cambo-report
ប្រភព៖ Cambo-report
0 comments: