តោះផ្លាស់ប្តូរ Style Wifi របស់អ្នកអោយទៅជា 4G គួរអោយចាប់អារម្មណ៍ទាំងអស់គ្នា
សួស្តីប្រិយមិត្តរបស់ខេមបូរទាំងអស់ថ្ងៃនេះខេមបូសូមបង្ហាញពីរបៀបនៃការផ្លាស់
ប្តូរ Style Wifi Logo របស់ប្រិយមិត្តអោយទៅជា 4G
និងស្រស់ស្អាតទៀតផងដែលមើលទៅគួរអោយទាក់ទាញនិង
ធ្វើអោយ
ទូរស័ព្ទរបស់ប្រិយមិត្តស្រស់ស្អាតមួយកំរិតថែមទៀត។ របៀបនៃការ
ផ្លាស់ប្តូរនេះគឺងាយស្រួលដូចដែលប្រិយមិត្តធ្លាប់បានផ្លាស់ប្តូរ
Theme ចឹងគ្រាន់តែត្រូវការតម្លើង Winterboard
អោយហើយប៉ុណ្ណោះ។ ហើយ Style 4G
នេះជាលក្ខណៈអក្សរក្បាច់ដែលមើលទៅគួរអោយទាក់ទាញនិងកាន់តែ
ច្បាស់ថែមទៀត ប្រិយមិត្តអាចធ្វើការសាកល្បងបានទំហំរបស់វាមិន
ដល់ 1MB ផងនោះ។ របៀបនៃការតម្លើងសូមធ្វើតាមលំនាំខាងក្រោម :
តម្រូវការ
- iDevices ដែលដំណើរការគ្រប់ប្រព័ន្ធប្រតិបត្តិការណ៍ ចាប់ពី iOS 7, iOS 8 ឡើងទៅ
- មានការ jailbreak ត្រឹមត្រូវ និងមានតម្លើង Cydia រួចជាស្រេច
របៀបតម្លើង និងរបៀបប្រើប្រាស់ :
- ចូលទៅក្នុង Cydia រួចធ្វើការ Add Source http://cydia.myrepospace.com/cybersofts
- ប្រសិនបើប្រិយមិត្តមាន Source រួចរាល់ហើយសូមធ្វើការ Refresh Source ជាមុនសិន
- បន្ទាប់ពី Add Source រឺ Refresh Source រួចរាល់ហើយសូមធ្វើការស្វែងរក Wifi to 4G Style និងធ្វើការតម្លើងវា
- បន្ទាប់ពីតម្លើងរួចរាល់សូមចូលទៅកាន់ Winterboard ហើយធ្វើការជ្រើសរើស Wifi to 4G ហើយធ្វើការ Respring ជាការស្រេច។ ប្រិយមិត្តនឹងទទួលបាន Logo Wifi ទៅជា 4G យ៉ាងស្រស់ស្អាតនិងទាក់ទាញ ។
សូមអរគុណ ខេមបូនិងខិតខំស្វែងរក Tweak ដែលមានប្រយោជន៍ជាច្រើនដើម្បីចែកជូនប្រិយមិត្តជាបន្តបន្ទាប់ទៀត។
ប្រភព៖ www.cambo-report.com
0 comments: