វិធីកំណត់ឱ្យ iPad ឬ iPhone អានអក្សរឱ្យស្ដាប់
លោកអ្នកដែលតែងតែមានភាពមមាញឹក គ្រប់ពេលរហូតដល់គ្មានពេលអានសៀវភៅ
ប្រាកដជាព្យាយាមរកអត្ថបទសំឡេងមកស្ដាប់ជាមិនខានឡើយ។
ចុះបើជាសៀវភៅដែលលោកអ្នកពេញចិត្តគ្មានអត្ថបទសំឡេងវិញ
តើត្រូវឆ្លៀតពេលយ៉ាងណាដើម្បីអាន? សម្រាប់អ្នកប្រើ iPad ឬ iPhone តើធ្លាប់ដឹងទេថាឧបករណ៍ចល័តរបស់ខ្លួនដែលបានអាប់ដេតដល់ iOS ជំនាន់ 8
អាចកំណត់ឱ្យមានការអានសៀវភៅអេឡិចត្រូនិច (ebook)
ឬគេហទំព័របានដោយខ្លួនវាផ្ទាល់នោះ?
ដើម្បីឱ្យឧបករណ៍របស់ខ្លួនអានអត្ថបទឱ្យស្ដាប់ សូមចូលទៅកំណត់ដូចតទៅ៖
- Settings > General > Accessibility > Speech > Speak Seletion (អូសប៊ូតុងកំណត់ឱ្យចេញពណ៌បៃតង) > Sp
eak Screen (អូសប៊ូតុងកំណត់ឱ្យចេញពណ៌បៃតងដូចគ្នា)។
បន្ទាប់ពីលោកអ្នកបានកំណត់ការ អានសំឡេងហើយ លោកអ្នកអាចបើកគេហទំព័រ
ឬសៀវភៅអេឡិចត្រូនិច បន្ទាប់មកទៀតចុចអូសលើអត្ថបទណាមួយដែលលោកអ្នកចង់ស្ដាប់ ឬក៏អាចប្រាប់ Siri ឱ្យបញ្ជាការអានក៏បានដោយគ្រាន់តែនិយាយថា “Speak screen”៕
ប្រភព៖ www.khmerdeng.com

0 comments: