ក្តារចុចខ្មែរថ្មីស្រឡាងមានសមត្ថភាពខ្ពស់ ប្រើប្រាស់មិនទាស់ចិត្ត!
ប្រជាជនកម្ពុជាដែលកំពុងតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS8
ច្បាស់ជាពេញចិត្ត ពេលដែលបានប្រើប្រាស់ក្តារចុចឆ្លាតវៃថ្មី
ដែលយើងនឹងណែនាំដល់មិត្តអ្នកអានទាំងអស់គ្នានៅខាងក្រោមនេះ។
ក្តារចុចឆ្លាតវៃថ្មីនេះបង្កើតឡើងសំរាប់ប្រជាជនកម្ពុជាជាពិសេស
ដោយលោកអនុបណ្ឌិតម្នាក់ដែលជាកូនខ្មែរទើបបញ្ចប់ការសិក្សា
អនុបណ្ឌិតនៅប្រទេសជប៉ុន។
លោកមានឈ្មោះថា គ្រុយ វណ្ណា
ជាអ្នកបង្កើតក្តារចុចឆ្លាតវៃជាអក្សរខ្មែរថ្មីស្រឡាង
ដើម្បីធ្វើឲ្យការសរសេរអក្សរខ្មែរនៅ
លើទូរស័ព្ទកាន់តែលឿនជាងមុន
និងមិនរអាក់រអួលឡើយ។
ចំនុចពិសេសរបស់វាគឺក្តារចុចនេះឥតមានប៊ូតុង Shift ទេ
បើសិនជាអ្នកចង់បានអក្សរណាមួយ ដែលនៅក្នុងប៊ូតុងអក្សរតែមួយ
អ្នកគ្រាន់តែអូសចុះក្រោមជំនួសវិញ។
របៀបដំឡើង ៖
- ដោនឡូដក្តារចុចឆ្លាតវៃ សំរាប់ iOS8
- ចូលទៅកាន់ Setting => General => Keyboards => Keyboards => Add New Keyboard => ជ្រើសយក ក្តារចុចឆ្លាតវៃ ។
របៀបប្រើប្រាស់ ៖
1. ចុចដើម្បីយកអក្សរខាងលើ
2. អូសចុះក្រោមដើម្បីយកអក្សរខាងក្រោម
3. អូសទៅខាងឆ្វេងដើម្បីលុប
4. អូសទៅខាងស្តាំដើម្បីប្តូរម៉ូត (ស្រៈពេញតួ លេខ និងសញ្ញាផ្សេងៗ)
5. អូសឡើងលើចាប់ពីផ្នែកខាងឆ្វេងនៃប៊ូតុងដកឃ្លាដើម្បីយកសញ្ញាសួរ
6. អូសឡើងលើចាប់ពីផ្នែកខាងស្តាំនៃប៊ូតុងដកឃ្លាដើម្បីយកសញ្ញាខ័ណ្ឌ
ក្រោយពីអភិវឌ្ឍកម្មវិធីក្ដារចុចនេះឡើង លោក វណ្ណា
សង្ឃឹមថាអ្នកប្រើប្រាស់អាចវាយអក្សរខ្មែរបានលឿន។
វាអាចកាត់បន្ថយបញ្ហាប្រើអក្សរអង់គ្លេសមកសរសេរជំនួសភាសាខ្មែរ
(អក្សរឡាតាំង/អក្សរប្រកប)
ហើយអក្សរខ្មែរនឹងមានការប្រើប្រាស់ច្រើនជាងមុន។
កម្មវិធីនេះទើបដាក់ឲ្យទាញយកនៅលើ iOS
ប៉ុណ្ណោះហើយនឹងអភិវឌ្ឍន៍បន្ថែមនៅលើ Androrid
ក្នុងពេលឆាប់ៗនេះផងដែរ។
ប្រភពៈ Mr. Sophat Chy, Cambo-report
0 comments: