ដោនឡូដក្តារចុច Android Lollipop ទាំងអស់គ្នា ព្រោះវាមានរូបរាងស្អាត ហើយក៏មានពុម្ពអក្សរខ្មែរផងដែរ
នៅក្នុងប្រព័ន្ធប្រតិបត្តិការណ៍ Android ជំនាន់ 4.4 Kitkat
ក្រុមហ៊ុន Google បានបំពាក់មកជាស្រេចជាមួយពុម្ពអក្សរខ្មែរ
និងក្តារចុចខ្មែរ
ហេតុដូច្នេះហើយយើងកាន់តែមានភាពងាយស្រួលជាងមុនក្នុងការប្រើ
ប្រាស់ទូទៅ
មិនចាំបាច់ប្រើក្តារចុចដទៃដែលពិបាកក្នុងការប្រើប្រាស់នោះទេ។
ហើយសម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ Android Lollipop 5.0 នេះវិញ
ក្តារចុចរបស់វាកាន់តែមានភាពស្រស់ស្អាតជាងមុនឆ្ងាយ
របៀបប្រើប្រាស់ក៏ងាយស្រួល ហើយក៏មានរចនាបថគួរអោយទាក់ទាញផងដែរ។
រចនាបថរបស់ក្តារចុចនេះមានភាពសមញ្ញ និងរស់រវើកជាងមុនបែប
Material Design ដែលធ្វើអោយអ្នកប្រើប្រាស់
ឆាប់មានភាពធុញទ្រាន់
ក្នុងការប្រើប្រាស់នោះទេ។
អ្វីដែលខ្ញុំពេញចិត្តបំផុតនោះគឺយើងក៏អាចធ្វើការផ្លាស់ប្តូរ
Theme របស់វាបានផងដែរ ដែលមានដូចជាពណ៌ស ខ្មៅ ពណ៌ខៀវជាដើម។
លក្ខណៈពិសេសមួយទៀតរបស់ក្តារចុចដែលបង្កើតដោយ Google
ផ្ទាល់នេះគឺវាមានជម្រើសភាសាជាច្រើន
ហើយក្នុងនោះក៏មានភាសាខ្មែរផងដែរ ដែលបានរៀបរៀងឡើងយ៉ាងពិសេស
និងរហ័សបំផុតពេលសរសេរម្តងៗ។
តើអ្នកទាំងអស់គ្នាចង់ប្រើប្រាស់ក្តារចុចនេះលើទូរស័ព្ទ
រឺថេប្លេតអេនដ្រយរបស់អ្នកដែររឺទេ?
បើចង់សូមចុចប៊ូតុងដោនឡូដខាងក្រោមនេះ
រួចហើយចាំធ្វើការតម្លើងទៅជាការស្រេច។
ដើម្បីបើកក្តារចុចនេះអោយដំណើរការ
សូមធ្វើតាមការណែនាំរបស់កម្មវិធីនេះ រឺក៏ចូលទៅកាន់ Setting >
Language & input > ចុចធីកលើ Lollipop Keyboard
រួចហើយចុចសញ្ញាព្រួញទៅមុខដើម្បីធ្វើការកែសម្រួល > ចុចលើ
Language > ដោះធីក Use System Language > អូសចុះក្រោមហើយ
ធីកពាក្យ Khmer ដើម្បីបញ្ចូលពុម្ពអក្សរខ្មែរជាការស្រេច។
យើងក៏អាចផ្លាស់ប្តូរ Theme បានដែរ ដោយចូលទៅកន្លែង Setting >
Language & Input > Lollipop Keyboard > Appearance &
layouts > Theme និងជ្រើសរើសយក Theme
ណាមួយដែលអ្នកពេញចិត្តជាកាស្រេច។
សាកល្បងដោនឡូដ និងប្រើប្រាស់ក្តារចុចនេះទាំងអស់គ្នាទៅមើល
ថាតើវាមានលក្ខណៈពិសេស និងខុសប្លែកពីក្តារចុចទូទៅយ៉ាងណានោះ។
យើងសង្កេតឃើញថា
ការវាយអក្សរខ្មែរជាមួយក្តារចុចនេះគឺមានភាពងាយស្រួលខ្លាំងជាង
ក្តារចុចដទៃ ព្រោះអក្សរស្ថិតនៅតាមជួរមានរបៀបរៀបរយ
ហើយល្បឿននៃការបង្ហាញពាក្យក៏លឿនរហ័សផងដែរ។
ប្រភព៖ Cambo-report
0 comments: