របៀបដោះស្រាយនៅពេល Windows 8 ,8.1 មិនអាច Shut down បាន
សួស្តីអ្នកទាំងអស់គ្នា
ជាពិសេសអ្នកដែលពេញនិយម និងចូលចិត្តប្រើប្រាស់ Windows 8 , 8.1 ថ្ងៃនេះខ្ញុំមានដំណោះស្រាយមូយដែលទាក់ទងទៅនិងបញ្ហា មិនអាច Shut down Windows 8 , 8.1 ផងដែរ។ តើអ្នកទាំងអស់គ្នាធ្លាប់ជួបបញ្ហា នេះដែរទេ, ចំពោះខ្ញុំវិញគឺបានជួបរួចហើយ គឺវាបណ្តាលមកពីបញ្ហា Dual Boot (តម្លើង OS ពីរលើកុំព្យូទ័រតែមួយ) ខ្ញុំបានចុច Shut
down ហើយតែមួយសន្ទុះ វាក៏លោតចូលមក Desktop វិញ
(ចង់ភ័យស្មានតែខ្មោចលង)។ ហើយវាក៏មានបញ្ហាផ្សេងទៀតដែរដែលបណ្តាល អោយ Windows 8 , 8.1 មិនអាច Shut
down បាន៕
តែយើងអាចដោះស្រាយបញ្ហានេះដោយអនុវត្តដូចខាងក្រោម៖
ចូលទៅកាន់ Control Panel => Power Options
១.ចុចលើ Choose what the power buttons do ឫ Choose what closing the lid does
២.ចុចលើពាក្យ Change Settings
that are currently unavailable
៣.ដកធីកនៅត្រង់ Turn on fast
startup (recommended) => Save Change
ប្រភព៖ www.boxitkh.com
0 comments: