HTC ដាក់បង្ហាញ HTC One M8 Eye ដោយមានកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល
កាលពីថ្ងៃម្សិលមិញនេះ HTC
បានធ្វើអោយពិភពលោកមានភាពភ្ញាក់ផ្អើលជាខ្លាំងជាមួយស្មាតហ្វូន
Desire EYE ដែលវាមានកាមេរ៉ាខាងមុខដល់ទៅទំហំ 13 មេហ្គាភិចសែលឯណោះ
ហើយនៅថ្ងៃនេះផ្ទាល់ HTC ក៏បានលួចដាក់បង្ហាញ HTC One M8 EYE
មួយម៉ូឌែលទៀតនៅឯប្រទេសចិន
ដែលវាប្រើប្រាស់កាមេរ៉ាខាងក្រោយដល់ទៅទំហំ 13 មេហ្គាភិចសែល
ជំនួសអោយ 4 UltraPixel វិញ។
កាមេរ៉ាប្រភេទ 4 Ultrapixel របស់ HTC
នេះបានបង្កើតឡើងដំបូងនៅឆ្នាំមុន បំពាក់លើ HTC One M7
ដែលវាជា
ប្រភេទកាមេរ៉ាពិសេសមួយ អាចចាប់យកកម្រិតពន្លឺបានខ្ពស់
ជាពិសេសកន្លែងងងឹត ក៏ប៉ុន្តែមិនសូវជាទទួលជោគជ័យនោះទេ
ព្រោះវាមិនអាចថតរូបភាពបានធំដូចទូរស័ព្ទដទៃ
ហើយក៏មានស៊ិនស័រមិនសូវល្អផងដែរ។ HTC One M8 Eye
ដែលខ្លួនបានដាក់បង្ហាញនេះ គឺវាប្រើប្រាស់កាមេរ៉ាទំហំ 13
មេហ្គាភិចសែលម្តង ចំនួនពីរនៅខាងក្រោយ ដែលអនុញ្ញាត្តិអោយយើង
ថតរូបភាពទូទៅបានយ៉ាងច្បាស់ល្អបំផុត ជាពិសេសរូបភាពជាលក្ខណៈ
Defocus ដែលវាអាចចាប់វត្ថុនៅខាងមុខ
និងខាងក្រោយបានយ៉ាងច្បាស់ល្អបំផុត។
HTC One M8 Eye គ្មានអ្វីខុសប្លែកពី M8 One នោះទេ
ក្រៅពីកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែលនេះ។
វានៅតែមានអេក្រង់ទំហំ 5អ៊ីញប្រភេទ IPS LCD កម្រិតភាពច្បាស់ Full
HD រ៉េមទំហំ 2GB ប្រើស៊ីភីយូ Snapdragon 801 ល្បឿន 2.3Ghz
កាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល និងថ្មទំហំ 2600 mAh ដដែល។
ទូរស័ព្ទនេះចាប់ផ្តើមមានលក់នៅប្រទេសចិនជាបណ្តើរៗហើយ
ក្នុងតម្លៃក្បែរ 650$ សហរដ្ឋអាមេរិចឯណោះ ប្រៀបធៀបនឹង One M8
ស៊េរីចាស់គឺខុសគ្នា 100$។
រវាង One M8 Eye និង Desire Eye
តើអ្នកគិតថាស្មាតហ្វូនមួយណាមានលក្ខណៈពិសេសគួរអោយ
ចាប់អារម្មណ៍ជាង? សម្រាប់ខ្ញុំផ្ទាល់ខ្ញុំនឹងជ្រើសរើសយក One M8
Eye ជាក់ជាមិនខានព្រោះអី វាមានកាមេរ៉ាខាងក្រោយដល់ទៅពីរ
មានថាមពលថ្មធំជាង
តួខ្លួនរបស់វាបង្កើតឡើងដោយលោហៈធាតុយ៉ាងប្រណិត
ជាពិសេសវាមានរន្ធបំពងសម្លេងដល់ទៅពីរ ប្រភេទ BoomSound ថែមទៀតផង។
ប្រភព៖ cambo-report
ប្រភព៖ cambo-report
0 comments: