ដោនឡូដក្តារចុចខ្មែរសម្រាប់ iOS 8 ចេញពី Appstore ទាំងអស់គ្នា
ក្តីទន្ទឹងរង់ចាំដ៏យូររបស់យើងបានមកដល់ហើយ
នូវក្តារចុចខ្មែរសម្រាប់ iPhone, iPad, iPod Touch
ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8។
ក្តារចុចនេះត្រូវបានរៀបរាង កែច្នៃ បង្កើតឡើងយ៉ាងយកចិត្តទុកដាក់
និងអស់ពីសមត្ថភាពបំផុតដោយក្រុម 4Khmeriphone
ហើយគោលដៅរបស់ពួកគេមានតែមួយគត់
គឺដើម្បីជួយសម្រួលដល់ការប្រើប្រាស់ភាសាជាតិយើងអោយមានភាពងាយ
ស្រួលជាងមុន នៅលើឧបករណ៍អេឡិចត្រូនិចនេះ។
តម្រូវការ
របៀបតម្លើង
- ចុចទីនេះដើម្បីដោនឡូដកម្មវិធី iKeyKhmer ចេញពី Appstore
- បើក Setting > General > Keyboards > Keyboards > Add New Keybaord > យកពាក្យ iKeyKhmer
- ជ្រើសរើសយក iKhmerKey 5Row រួចបើក All Full Access
- ឥលូវនេះសាកល្បងបើកកម្មវិធី Note រឺសរសេរពាក្យណាមួយហើយចាប់ផ្តើមវាយអក្សរខ្មែរ (ចុចរូបផែនដីដើម្បីផ្លាស់ប្តូរភាសា)
ក្តារចុចនេមានរបៀបប្រើប្រាស់ស្រដៀងទៅនឹង
ក្តារចុច Unicode ដែរ
ដែលងាយស្រួលប្រើប្រាស់ខ្ពស់ហើយក៏មានភាពរហ័សផងដែរ។
នៅក្នុងក្តារចុចនេះ យើងក៏ឃើញមានលក្ខណៈពិសេសជាច្រើនទៀតដូចជា
Zero Space និង Caps Lock ជាដើម។
អ្នកដែលកំពុងតែប្រើប្រាស់
iPhone, iPad, និង iPod Touch
ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 8
ឡើងទៅអាចប្រើប្រាស់កម្មវិធីនេះបានដោយឥតគិតថ្លៃឡើយ
ហើយក៏សូមថ្លែងអំណរគុណខ្លាំងណាស់ដល់ 4khmeriphone
ដែលបានខិតខំបង្កើតកម្មវិធីនេះឡើងដល់ប្រជាជនខ្មែរទាំងអស់គ្នា។
Resource: cambo-report
Resource: cambo-report
0 comments: