iPhone ជាប់ iCloud តើអាចដោះស្រាយបានទេ?
ឧបករណ៍ iOS ដែលកំពុងប្រឈមនឹងបញ្ហា iCloud Activation Lock
ភាគច្រើនជាប្រភេទ iPhone ដែលទិញបន្តពីអ្នកដទៃ
ឬទិញមួយទឹកពីហាងលក់ទូរស័ព្ទនានា ។
នេះជាចំណុចសំខាន់ដែលលោកអ្នកចាំបាច់ត្រូវនឹង មុននឹងសម្រេចចិត្តទិញ
iPhone ប្រភេទនោះ ព្រោះថាប្រសិនបើវាជាប់ iCloud (ភាសាសាមញ្ញ)
អ្នកនឹងមិនអាចប្រើ iPhone នោះទៀតបានទេ
សូម្បីតែតេទៅកាន់នរណាម្នាក់ក៏មិនបានដែរ
កុំថាដល់ការដំឡើងកម្មវិធីពី AppStore បានទេ ឬប្រើប្រាស់ Mail
និងអ្វីៗផ្សេងទៀតដែលមាននៅក្នុងទូរស័ព្ទនោះ ។
បន្ទាប់ពីអ្នកបានលេខ Serial ឬ IMIE ហើយសូម ចូលទៅទីនេះ ហើយ វាយលេខ Serial ក៏បាន IMEI ក៏បានចូលទៅក្នុងប្រអប់ខាងក្រោម ព្រមទាំងបញ្ជូលលេខកូដដែលមាននៅក្នុងរូបភាពខាងក្រោមផងដែរ។ ហើយចុច Continue ដើម្បីឆែកមើល ។
បន្ទាប់ពីអ្នកបានចុច Continue ហើយប្រសិនបើចេញលទ្ធផលដូចខាងក្រោមនោះមានន័យថាវាចាប់ iCloud ហើយប្រសិនបើទូរស័ព្ទដែលអ្នកបានទិញមកជាប់បែបនេះសូមទំនាក់ទំនងទៅ ម្ចាស់ពីមុន ដើម្បីធ្វើការដោះ iCloud ចេញ ។
ប៉ុន្តែប្រសិនបើលោកអ្នកបានទិញ iPhone មួយទឹករួចហើយ បន្ទាប់មកបានអនុវត្តន៍ការ Update iOS ពីមួយជំនាន់ទៅមួយជំនាន់ ស្រាប់តែបានជាប់ iCloud Activation Lock ដែលទាមទារឲ្យលោកអ្នកវាយលេខសម្ងាត់នៃគណនីដែលបានភ្ជាប់ជាមួយនឹង iPhone នោះ ។ តើធ្វើដូចម្តេច ទើបលោកអ្នកអាចដឹងលេខសម្ងាត់បានទៅ បើមិនទាំងស្គាល់ម្ចាស់ទូរស័ព្ទផងនោះ? វាជាបញ្ហាដែលកំពុងតែមានចំពោះអ្នកទិញទូរស័ព្ទ ដោយមិនបានពិនិត្យ ឬសូម្បីតែម្ចាស់ហាងទូរស័ព្ទខ្លះ ក៏មិនបានពិនិត្យដែរ ហើយព្យាយាមលក់ឲ្យអតិថិជន ក្នុងតម្លៃធូរថ្លៃ ដោយមិនមានការធានាជាដើម ។
តើលោកអ្នកធ្លាប់បានដោះស្រាយតាមវិធីដទៃផ្សេងពីនេះដែរឬទេ? បើមានសូមចែករំលែកព័ត៌មានលោកអ្នក តាមប្រអប់សំណួរខាងក្រោម ឬបើមានគន្លឹះលម្អិត ក្រុមការងារសំបុកអាយធី នឹងរៀបចំចងក្រងជាឯកសារជំនួយដល់អ្នកបច្ចេកទេស សម្រាប់ការអនុវត្តន៍បន្ថែមនាពេលក្រោយ ។
Resource: www.sombokit.com
ហេតុអ្វី Apple ដាក់ឲ្យជាប់បែបនេះធ្វើអ្វី?
ហេតុផលដ៏ត្រឹមត្រូវ និងសមហេតុសមផលជាងគេនោះគឺ សុវត្ថិភាព វាគឺជាចំណុចសំខាន់ដែល Apple និងអ្នកប្រើប្រាស់ទាំងឡាយ ត្រូវគិតឲ្យមែនទែនពីបញ្ហានេះ ។ ឧទាហរណ៍៖ បើលោកអ្នកជ្រុះបាត់ iPhone ហើយក្នុងនោះមានព័ត៌មាន ឬឯកសារសំខាន់ដែលមិនអាចឲ្យនរណាមើលបាន ឬបែកធ្លាយជាសាធារណៈឡើយ ចុះបើគេមានសិទ្ធិបើកមើលបាន ដោយគ្រាន់តែ Restore ឬ Update iOS ទៅជំនាន់ដទៃ? បញ្ហាធំកើតមានឡើង! នរណាទទួលខុសត្រូវ? នេះជាមូលហេតុដ៏សំខាន់ដែល Apple ត្រូវកំណត់ត្រង់ចំណុចនេះឲ្យខ្លាំង ដែលមិនមាននរណាមានសិទ្ធិក្នុងការប្រើប្រាស់ iPhone នោះទៀតបានទេ ។អត្ថបទគួរអាន៖ គន្លឹះស្វែងរក iPhone ដែលជ្រុះបាត់ ទោះអស់ថ្មក៏ដោយ
ធ្វើដូចម្តេចទើបដឹងថាជាប់ iCloud?
ដើម្បីដឹងថា iPhone/iPad របស់អ្នកជាប់ iCloud ឬទេជាដំបូងអ្នកត្រូវដឹងពីលេខ Serial ឬ IMEI របស់ iPhone/iPad របស់អ្នកជាមុនសិន។ ដើម្បីដឹងលេខ Serial ឬ IMEI សូមចូលទៅ Setting => General => About អ្នកនឹងឃើញលេខ Serial និង IMEI ដូចរូបខាងក្រោម៖បន្ទាប់ពីអ្នកបានលេខ Serial ឬ IMIE ហើយសូម ចូលទៅទីនេះ ហើយ វាយលេខ Serial ក៏បាន IMEI ក៏បានចូលទៅក្នុងប្រអប់ខាងក្រោម ព្រមទាំងបញ្ជូលលេខកូដដែលមាននៅក្នុងរូបភាពខាងក្រោមផងដែរ។ ហើយចុច Continue ដើម្បីឆែកមើល ។
បន្ទាប់ពីអ្នកបានចុច Continue ហើយប្រសិនបើចេញលទ្ធផលដូចខាងក្រោមនោះមានន័យថាវាចាប់ iCloud ហើយប្រសិនបើទូរស័ព្ទដែលអ្នកបានទិញមកជាប់បែបនេះសូមទំនាក់ទំនងទៅ ម្ចាស់ពីមុន ដើម្បីធ្វើការដោះ iCloud ចេញ ។
ដំណោះស្រាយដែលអាចដោះ iCloud
ភាគច្រើននៃការជាប់ iCloud គឺបណ្តាលមកពីការមិនដឹងលេខសម្ងាត់ Apple ID ដែលជាចំណុចខ្វះខាត ហើយលោកអ្នកត្រូវជៀសវាង ជាពិសសគឺការប្រើគណនី Apple ID របស់អ្នកដទៃ ។ លោកអ្នកដែលគិតទេថា ជាទូទៅមានការកំណត់ឲ្យ iPhone backup ទិន្នន័យចូល iCloud? បើអ្នកប្រើគណនីអ្នកដទៃ មានន័យថា លោកអ្នកកំពុងចែករំលែកព័ត៌មាននៅក្នុង iPhone ជាអ្នកដទៃផងដែរ ! សូមប្រយ័ត្នចំណុចនេះ!អត្ថបទគួរអាន៖ វិធីបង្កើតគណនី Apple ID ដោយគ្មាន Credit Card – កុំព្យូទ័រ
ដំណោះស្រាយទី១៖ វិធីធម្មតា
ប្រសិនបើអ្នកបានដឹងលេខសម្ងាត់របស់ Apple ID ឬដឹង Email ដែលបានបង្កើត Apple ID នោះអ្នកអាចធ្វើការលុប iCloud បានយ៉ាងងាយ ។ប៉ុន្តែប្រសិនបើលោកអ្នកបានទិញ iPhone មួយទឹករួចហើយ បន្ទាប់មកបានអនុវត្តន៍ការ Update iOS ពីមួយជំនាន់ទៅមួយជំនាន់ ស្រាប់តែបានជាប់ iCloud Activation Lock ដែលទាមទារឲ្យលោកអ្នកវាយលេខសម្ងាត់នៃគណនីដែលបានភ្ជាប់ជាមួយនឹង iPhone នោះ ។ តើធ្វើដូចម្តេច ទើបលោកអ្នកអាចដឹងលេខសម្ងាត់បានទៅ បើមិនទាំងស្គាល់ម្ចាស់ទូរស័ព្ទផងនោះ? វាជាបញ្ហាដែលកំពុងតែមានចំពោះអ្នកទិញទូរស័ព្ទ ដោយមិនបានពិនិត្យ ឬសូម្បីតែម្ចាស់ហាងទូរស័ព្ទខ្លះ ក៏មិនបានពិនិត្យដែរ ហើយព្យាយាមលក់ឲ្យអតិថិជន ក្នុងតម្លៃធូរថ្លៃ ដោយមិនមានការធានាជាដើម ។
ដំណោះស្រាយទី២៖ ជួសជុសគ្រឿងខាងក្នុង iPhone
លោកអ្នកអាចនិយាយបានថា នេះជាវីធីចុងក្រោយ ដែលលោកអ្នកត្រូវជ្រើសរើសក្នុងការដោះស្រាយបញ្ហា iCloud Activation Lock នេះ ដែលវាអាចប្រសើរជាងលោកអ្នកចោលទូរស័ព្ទ ។ វិធីនេះតម្រូវឲ្យលោកអ្នកប្រើសេវាជួសជុល លើផ្នែក Hardware (Board ខាងក្នុង) តែវាអាចប៉ះពាល់ដល់ Storage លោកអ្នកអាច 16GB ឡើងដល់ 64GB ឬ 64GB សល់ត្រឹម 32GB ជាដើម ។ល។ សម្រាប់អ្នកប្រើ iPhone 4/4S, iPhone 5/5S បើមានចំណាប់អារម្មណ៍ លើសេវានេះ សូមទំនាក់ទំនង ជាងជំនាញ 098 988 876 ដើម្បីពិភាក្សា និងសាកសួរតម្លៃសេវាក្នុងការជួសជុស ដោយប្រើម៉ាស៊ីនទំនើបស្វ័យប្រវត្តិ ហើយក្នុងនោះ ក៏មានការធានាមួយចំនួនផងដែរ ។សេចក្តីសន្និដ្ឋាន
ដូច្នេះ ដើម្បីជៀសវាងការជាប់ iCloud Activation Lock លោកអ្នកត្រូវឲ្យម្ចាស់ទូរស័ព្ទ ឬអ្នកដែលចង់លក់ iPhone នោះឲ្យអ្នក សូមធ្វើការ Update ឬ Restore ទៅ iOS ជំនាន់ណាមួួឬ iOS ជំនាន់ចុងក្រោយ កាន់តែប្រសើរ ។ បើដំណើរការនោះបានជោគជ័យ លោកអ្នកនឹងប្រាកដ ១០០% ថា iPhone លោកអ្នកនឹងមិនជាប់ iCloud ឡើយ ។តើលោកអ្នកធ្លាប់បានដោះស្រាយតាមវិធីដទៃផ្សេងពីនេះដែរឬទេ? បើមានសូមចែករំលែកព័ត៌មានលោកអ្នក តាមប្រអប់សំណួរខាងក្រោម ឬបើមានគន្លឹះលម្អិត ក្រុមការងារសំបុកអាយធី នឹងរៀបចំចងក្រងជាឯកសារជំនួយដល់អ្នកបច្ចេកទេស សម្រាប់ការអនុវត្តន៍បន្ថែមនាពេលក្រោយ ។
Resource: www.sombokit.com
0 comments: