គន្លឹះងាយៗក្នុងការប្រើ Facebook Chat ដោយមិនចាំបាច់ប្រើកម្មវិធី Messenger នៅក្នុង iOS
Facebook គឺជាបណ្តាញសង្គមយក្សមួយ
ដែលមានមនុស្សប្រើប្រាស់រាប់កោដ្ឋអ្នកជុំវិញពិភពលោក។ Facebook
បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់
ដូចជាការផ្តល់ទំនាក់ទំនងបានជិតស្និទ្ធ និងឆាប់រហ័ស
ការផ្ញើឯកសារ ការជជេកកម្សាន្ត ការផ្សព្វផ្សាយពាណិជ្ជកម្ម
និងការកម្សាន្តមួយចំនួនទៀតជាដើម។
ការប្រើប្រាស់ Facebook មានភាពទូលំទូលាយ និងមានលក្ខណៈជាសកល។
បច្ចុប្បន្ននេះ Facebook តម្រូវឲ្យអ្នកប្រើប្រាស់ទាំងអស់
ប្រើប្រាស់កម្មវិធី Messenger ដែលមានមុខងារក្នុងការ Chat និង
Call តែប៉ុណ្ណោះ ដែលវា ដាច់ដោយឡែកពីកម្មវិធី Facebook
ជំនាន់មុនដែលអាចប្រើប្រាស់បានទូលំទូលាយ
និងគ្រប់យ៉ាងរួមបញ្ចូលតែមួយ។ ដូចនេះ
អ្នកប្រើប្រាស់ចាំបាច់មានកម្មវិធីពីរក្នុងស្មាតហ្វូន
ឬថេប្លេតរបស់គេ ក្នុងការប្រើ Facebook ឲ្យបានពេញលេញ។
បើតាមសម្តីរបស់លោក Mark Zuckerberg បានបញ្ជាក់ថា
ការញែកចេញដាច់ជាពីរ រវាងកម្មវិធី Facebook និង Messenger
មានសារៈសំខាន់ និងផ្តល់នូវគុណប្រយោជន៍បានច្រើនជាងមុន
ដែលវាអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ ទទួលបាននូវមុខងារ
និងលក្ខណៈពិសេស ថ្មីសម្បូរបែប និងមានការបែងចែកច្បាស់រវាងការ
Chat និងការលេងធម្មតាតាមរយៈ Comment ជាដើម។
ម៉្យាងកម្មវិធីទាំងពីរនេះដំណើរការបានលឿនជាងមុន
និងមានប្រសិទ្ធភាព។
ថ្វីបើ CEO របស់ Facebook, លោក Mark Zuckerberg
បានលើកឡើងយ៉ាងដូច្នេះមែន
ប៉ុន្តែក៏នៅតែមានអ្នក
ប្រើប្រាស់មួយចំនួនធំ
សម្តែងការមិនពេញចិត្ត តាំងពីមានវត្តមាន កម្មវិធី Messenger
ជំនាន់ក្រោយនេះ ព្រោះវាតម្រូវឲ្យពួកគេ Switch ទៅមក
នៅពេលគេចង់លេង Chat បណ្តើរ និង Comment បណ្តើរ។
ចុះប្រិយមិត្តខេមបូវិញ មានការធុញទ្រាន់ក្នុងការប្រើប្រាស់
Messenger និងការ Switch ទៅមកនេះដែរឬទេ? ក្នុងថ្ងៃនេះដែរ
ក្រុមការងារយើងខ្ញុំ នឹងលើកយក Tweak មួយសម្រាប់ iOS
ក្នុងការបញ្ឈប់ការ Switch របស់ Messenger ដែលលោកអ្នកអាចប្រើប្រាស់
កម្មវិធី Facebook តែមួយក្នុងការ Chat ផងដែរ។
តម្រូវការ
- iPhone និង iPad ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7 និង iOS 8 ដែលបាន Jailbreak រួច
វិធីសាស្ត្រ
- ជាដំបូងអ្នកត្រូវ លុបកម្មវិធី Messenger ចោលពីក្នុង iPhone និង iPad របស់អ្នកជាមុនសិន
- បន្ទាប់មកទៀតចូលទៅក្នុង Cydia => រួចធ្វើការ Search ជាមួយនឹង Keyword “FbNoNeedMessenger”
- ធ្វើការតម្លើង FbNoNeedMessenger ទៅក្នុង Cydia របស់អ្នក
- ធ្វើការ Restart Springboard ជាការស្រេច។
បញ្ជាក់
- បើសិនជាអ្នកមិនអាចស្វែងរកឃើញ FbNoNeedMessenger នៅក្នុង Cydia របស់អ្នកទេ សូមធ្វើការ Refresh cydia និងស្វែងរកម្តងទៀត។
ខេមបូរីផត សង្ឃឹមថាប្រិយមិត្តទាំងអស់គ្នា ប្រាកដជាអាចតម្លើង Tweak
មួយនេះបាន ហើយក៏សូមចូលរួមអបអរសាទរផងដែរ
ក្នុងការដោះស្រាយបញ្ហា Switch ទៅមកដ៏គួរឲ្យធុញទ្រាន់មួយនេះ ។
ចំពោះ Android, យើងនឹងស្វែងរកវិធីសាស្ត្រ
ក្នុងការដោះស្រាយបញ្ហាដូចគ្នានេះ
និងលើកមកបង្ហាញជូននៅពេលក្រោយ។
ប្រភព៖ Cambo-report
0 comments: