ធ្វើយ៉ាងម៉េចទៅនៅពេលដែលយើងភ្លេច Log out គណនី Facebook លើទូរស័ព្ទមិត្តភក្កិអ្នក?
ជាការពិតណាស់គណនី Facebook គឺជារបស់ឯកជនមួយ
ដែលទាមទារអោយយើងមានភាពប្រុងប្រយ័ត្នខ្ពស់
ក្នុងការការពារមិនគួរអោយអ្នកដទៃប៉ះពាល់នោះទេ
លើកលែងតែអ្នកនោះជាមនុស្សសំខាន់បំផុតសម្រាប់អ្នក។
ប្រសិនបើជាអ្នកបានខ្ចីទូរស័ព្ទ
រឺកុំព្យូទ័រមិត្តភក្កិរបស់អ្នកដើម្បីប្រើប្រាស់គណនី Facebook
ហើយអ្នកស្រាប់តែភ្លេចចាកចេញ (Log out)
តើអ្នកនឹងដោះស្រាយដោយវិធីណាទៅ?
មនុស្សមួយចំនួនបង្ខំចិត្តផ្លាស់ប្តូរលេខសំងាត់
ហើយមួយចំនួនទៀតមិនដឹងថាដោះស្រាយដោយវិធីណាទេ
ហើយថ្ងៃនេះយើងនឹងប្រាប់ពីវិធីដ៏ងាយស្រួលមួយដល់អ្នកទាំងអស់
គ្នា។
ជាជំហ៊ានដំបូង យើងត្រូវការទូរស័ព្ទ រឺកុំព្យូទ័រសិន ដើម្បីបើកគណនី
Facebook របស់យើង រួចសឹមបញ្ជាបិទតាមរយៈអ៊ីនធឺណែតតែម្តង។
- បើកគណនី Facebook អ្នកហើយចូលទៅកន្លែង Account Setting សម្រាប់ទូរស័ព្ទ រឺថេប្លេត ហើយចំពោះកុំព្យូទ័រវិញចុចចូល Setting
- ចុចលើពាក្យ Security > Active Session រឺ Where You’re logged in សម្រាប់កុំព្យូទ័រ > នោះអ្នកនឹងឃើញព៌តមានទាក់ទងនឹងឧបករណ៍នានាដែលបានបើកគណនីអ្នក។ អ្នកក៏ឃើញមានពីពេលវេលា និងលេខ IP Address ផងដែរ។
- ប្រសិនបើអ្នកចង់បញ្ឈប់មិនអោយទូរស័ព្ទ រឺកុំព្យទ័រទាំងនោះប្រើគណនី Facebook អ្នកបានទៀតអ្នកគ្រាន់តែចុចខ្វែង លុបវាចេញទៅជាការស្រេច
- បន្ទាប់អ្នកអ្នកចុចខ្វែងហើយ ទូរស័ព្ទ រឺកុំព្យូទ័រទាំងនោះនឹងមិនអាចប្រើគណនី Facebook អ្នកទៀតនោះទេ។
វិធីនេះមានភាពងាយស្រួល ហើយក៏រហ័សដែរ
ដូច្នេះហើយអ្នកមិនចាំបាច់ភ័យព្រួយថាអ្នកដទៃអាចប្រើប្រាស់គណនី
Facebook អ្នកទៀតនោះទេ
ព្រោះអីយើងអាចគ្រប់គ្រងឧបករណ៍ដែលអាចប្រើគណនីយើងបានដោយងាយ
ស្រួលស្រួលបំផុត។
អ្នកទាំងអស់គ្នាក៏គួរតែឧស្សាហ៍ឆែកមើលផងដែរថាមាននរណាខ្លះប្រើ
គណនីយើង ព្រោះជួនកាលមានអ្នកលួច Hack គណនី
រឺលួចប្រើគណនីរបស់យើងដែលយើងមិនអាចដឹងខ្លួនបាន។
ប្រភព៖ Cambo-report
0 comments: