បើមានបញ្ហាជាមួយនឹងក្តារចុចខ្មែរជំនាន់ទីមួយ ចឹងឡើងទៅជំនាន់ថ្មីទៅលែងជាអ្វីហើយ


បន្ទាប់ពី​ក្រុម 4khmeriPhone បាន​បញ្ចេញ​ក្តារ​ចុច​ខ្មែរ​ជំនាន់​ទីមួយ​សម្រាប់​ប្រើ​នៅលើ iOS 8 ឃើញ​មាន​បញ្ហា​កំហុសខ្លះៗធ្វើ​ឲ្យ​ប្រិយ​មិត្ត​មួយចំនួន​រអ៊ូរទាំ ឥឡូវ​ក្តារ​ចុច​ខ្មែរ​បានចេញ​កំណែ​ថ្មី​ជំនាន់​ទី​ពីរ ដែល​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ និង​មិនមាន​បញ្ហា​​ដូច​ជំនាន់​មុន​ទៀត​ទេ។យោងតាម​ប្រធាន​ក្រុម 4khmeriPhone
បាន​ឲ្យ​ដឹងថា Apple បាន​បញ្ចេញ​ក្តារ​ចុច​ខ្មែរ​កំណែប្រែ​ថ្មី​ដាក់​លើ App Store។ ក្នុង​ជំនាន់​ថ្មី Versions 1.0.1 នេះ លោក​នៅតែ​បន្ត​ដាក់បញ្ចូល​វចនានុក្រម​ណែនាំ​ពាក្យ តែ​បើសិនជា​មានការ​យឺត​នៃ​ការ​ប្រើប្រាស់​ទៀត លោក​នឹង​សម្រេចចិត្ត​ដកចេញ​តែម្តង​សម្រាប់​កំណែ​ថ្មី។


1

របៀប​តំឡើង ដោយ​មិនចាំបាច់​ប្រើ “Allow Full Access” ៖

១. បើ​ប្រិយមិត្ត​បាន​ប្រើ iKeyKhmer ហើយ​មិនបាច់ Uninstall អាច​ចូលទៅ​កាន់ AppStore បន្ទាប់មក​ជ្រើស​យកពាក្យ Update ដោយឡែក បើ​មិនទាន់​ប្រើ​ចូលទៅ AppStore → Free → install
២. ចូលទៅ​កាន់ Settings -> General -> Keyboard -> Keyboards -> Add New Keyboard…
៣. ជ្រើស​យក iKeyKhmer -> បើក iKeyKhmer 4Row និង iKeyKhmer 5Row
សម្រាប់ iKeykhmer ទើបតែ​ដាក់​ឲ្យ Update នៅលើ Store Cambodia ចំណែក Store ផ្សេងៗសូម​រង់ចាំ​បន្តិច​នឹង​អាច Update បាន​គ្រប់ Store៕
ប្រភព៖ www.soklyphone.com

0 comments: