ចុច​តែ​ Keys​ ដូរ​ភាសា​លើ​កុំព្យូទ័រ​ Mac ​មិន​បាច់​ប្រើ​ Mouse​ ដូច​មុន

ប្រិយមិត្តប្រើប្រាស់កុំព្យូទ័ររបស់ក្រុមហ៊ុន Apple ដូចជា Macbook, Macbook pro, Macbook Air, ឬ iMac ប្រហែលជាកម្រចោលកម្មវិធី Khmer Unicode។ ប៉ុន្តែកន្លងមក អ្នកប្រើប្រាស់មួយចំនួនតែងត្អូញត្អែរថា គេពិបាកក្នុងការដូរភាសាពី Khmer ទៅ U.S. ឬពី U.S. ទៅ Khmer ដោយម្ដងៗត្រូវប្រើ Mouse ចុចលើប៊ូតុងខាងលើផ្នែកខាងស្ដាំ ស៊ីពេលគួរឲ្យធុញ។
ឥឡូវ បើប្រិយមិត្តនៅមានបញ្ហានេះ សូមកុំបារម្ភ ដោយសារខាងក្រោមនេះគឺជារបៀបនៃការកំណត់ Shortcuts។ នេះមានន័យថា ប្រិយមិត្តគ្រាន់តែចុច Keys គឺអាចដូរភាសាបានយ៉ាងងាយ។
តោះ! ទៅមើលរបៀបនៃការកំណត់ Shortcuts ទាំងអស់គ្នាដូចខាងក្រោម៖
៚ ចុចទៅលើប៊ូតុង ភាសា រួចជ្រើសយក Open Keyboard Preferences… (មើលរូបទី១)

រូបទី១

៚ ផ្ទាំង Windows មួយនឹងលេចចេញមក រួចចុចត្រង់ប៊ូតុង Shortcuts (នៅលើរបាជាមួយ Keyboard, Text..)
បន្ទាប់មកចុចយក Input Sources (ពីក្រោម Mission Control និង Keyboard ក្នុងប្រអប់ផ្នែកខាងឆ្វេង)។ (មើលរូបទី២)

រូបទី២
៚ ជំហានបន្ទាប់ ជ្រើសយក Select the previous input source រួចហើយធ្វើការកំ
ណាត់ Shortcuts Key ដោយដាក់ Mouse នៅខាងចុងត្រង់អក្សរកាត់ (ឧ. ˄Space) ហើយវាយអក្សរកាត់របស់អ្នក (ឧ. Ctrl+Space)។ (មើលរូបទី៣)

រូបទី៣
៚ ត្រូវប្រាកដថា អ្នកបានជ្រើសយក All controls មិនមែន Text boxes and lists only ដូច្នេះអ្នកអាចដូរភាសាបានគ្រប់កម្មវិធីក្នុងកុំព្យូទ័រទាំងអស់។
***ប្រសិនបើមានសញ្ញាលឿង (ក្បែរ Shortcuts) ក្រោយអ្នកវាយអក្សររួច ចូរដូរអក្សរកាត់ផ្សេង ព្រោះអក្សរដែលអ្នកបញ្ចូលជាន់នឹងការកំណត់ Shortcuts ផ្សេងទៀត។
ក្រោយពីកំណត់រួចរាល់ហើយ ដើម្បីដូរភាសា អ្នកគ្រាន់តែចុច Key ដែលអ្នកបានដាក់ (ឧ. Ctrl+Space) នោះអ្នកនឹងអាចដូរភាសាពីមួយទៅមួយបានយ៉ាងងាយ។
ប្រភព៖ www.khmerdeng.com

0 comments: