វិធីសាស្ត្រក្នុងការដាក់ Websites ទៅលើ Home Screen នៅលើ ស្មាតហ្វូន ឬ តេប្លេត



ជាការពិតណាស់ Home Screen របស់លោកអ្នកមិនត្រឹមតែដាក់ Apps នោះទេ លោកអ្នកថែម ទាំងអាចដាក់ Websites ដូចជា Chrome នៅលើវាបានថែមទៀតផង។

សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android
ចុចដំណើរការ Chrome នៅលើ Android របស់លោកអ្នក និងបើក Web Pages ណាមួយដែលអ្នកចង់បានបន្ទាប់មក Right-Click នឹងរើសយក Add to Homescreen ។


បន្ទាប់មក iCon នេះនឹងបង្ហាញនៅលើ Home Screen ដូចជា Widget ហើយលោកអ្នកអាច មើលឃើញ Interface ដូចជា Shortcut ជាដើម។

ពេលខ្លះកម្មវីធី Browser សម្រាប់ Firefox ក៏អនុញ្ញាត្តិឲ្យលោកអ្នកដាក់ Page ទៅកាន់ Home Screen ផងដែរ។

សម្រាប់ប្រព័ន្ធប្រតិបត្តិការ iPhone, iPad, iPod Touch
លោកអ្នកគ្រាន់តែបើក Safari ហើយ ចូលទៅកាន់ Websites ដែលលោកអ្នកពេញចិត្តហើយ Add ទៅកាន់ Home Screen ។ ចុច Add to Home Screen icon នៅលើ Share Menu ។

ពេលនេះលោកអ្នកនឹងឃើញ Websites បង្ហាញឡើងនៅលើ Home Screen របស់លោកអ្នក។

សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 8, 8.1, RT
សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 8, 8.1, RT បានប្រើប្រាស់នូវ Pin to Start សម្រាប់ដាក់ វានៅលើ Home Screen របស់លោកអ្នក។

នៅពេលដែលលោកអ្នកចុច Key Windows នោះវានឹងបង្ហាញខ្លួនឡើងនៅលើផ្ទាំង Windows នេះ។

សម្រាប់ Window Phone វិញលោកអ្នកគ្រាន់តែចូលទៅកាន់ Websites ដែលលោកអ្នកចង់បានរួចចុចនៅលើ More(…) Button ហើយចុច Pin Start ។

ប្រសិនបើលោកអ្នកប្រើប្រាស់នូវស្មាតហ្វូនផ្សេង វាក៏មានភាពប្រហាក់ប្រហែល គ្នាបែប នេះផងដែរ។ ដើម្បីលុបកម្មវីធីនេះវិញ ចុច Shortcut ឲ្យជាប់ និងលុប iCon នៅលើ Home Screen របស់លោកអ្នក។
ប្រភព៖ www.khmerdeng.com

0 comments: