បម្លែង វ​​ីដេអូ ទៅជា File Mp3 ជាមួយ​នឹង​កម្មវិធី Video to Mp3 Converter សម្រាប់​ប្រព័ន្ធ​ប្រតិ​បត្តិការ Android

coverប្រិយមិត្ត អាចធ្វើការ បម្លែង វីដេអូ ទៅ ជា Mp3 ជាមួយ នឹង កម្មវិធី​ Video to Mp3 Converter ។ ដូច​ដែល​ យើងដឹង ហើយថា Video ជា File ដែល ត្រូវការ ទំហំ​ច្រើន ជាង MP3 ហើយសម្រាប់ Device របស់ប្រិយមិត្ត ខ្លះៗ មិន អាចចាក់ Video ដោយបន្តគ្នា ដូច ជាការចាក់ Mp3 ទេ ព្រោះវា អាច Repeat និង Play បន្ត គ្នាបាន ។ ជាមួយ នឹងកម្មវិធី Video to Mp3 Converter អ្នកអាច​បង្កើន​ទំហំផ្ទុក របស់
Device របស់អ្នក ដោយ បម្លែងពី វីដេអូ ទៅជា Mp3 យ៉ាង ងាយស្រួល ហើយអ្នក អាច បន្ថែមពត័មាន ក្នុង Mp3 ដែលអ្នក បាន convert ទៀតផង អ្នកអាច កែ ឈ្នោះ អ្នកនិពន្ធ និង ថ្ងៃ ខែ ​បទចម្រៀង ។ មិនតែប៉ុណ្ណោះ ប្រិយមិត្ត ក៏អាច កាត់ Mp3 នៅ​នាទី​ណាមួយ ក៏បាន កាត់កន្លែង ណាដែល ប្រិយមិត្ត មិនចូលចិត្ត​ស្ដាប់​ហើយ​ បម្លែង​ទៅជា Mp3 ដូចជាចម្រៀងថ្មី ។ ក្នុង​ការ​បម្លែង នោះលោកអ្នក អាចដាក់ រូបភាព របស់ប្រិយមិត្ត ជា Cover របស់ Mp3 បានផងដែរ។1 2
តម្រូវការ៖
  • Device របស់លោកអ្នក ត្រូវដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 2.3.3 ឡើងទៅ
  • Device របស់លោកអ្នក​ មិនចាំបាច់ Root ក៏ប្រើប្រាស់បាន
  • ទាយយកតាមរយៈ តំណរនេះ
ខេមបូ សូមអរគុណ រាល់ប្រិយមិត្តដែលបាន គាំទ្រគេហទំព័រ​របស់យើង ។ យើងនឹងខិតខំប្រឹងប្រែង ស្វែង​រក​កម្មវិធីល្អៗ និង ឡូយៗ មកជូន ប្រិយមិត្តបន្តទៀត អោយបានច្រើន ។​សង្ឃឹមថា ប្រិយមិត្ត នឹង ចូល​ចិត្ត កម្មវិធី នេះ។
ប្រភព៖ Cambo-report

0 comments: